បុរស​​ម្នាក់​មក​ពី​​ទីក្រុង​ Detroit រដ្ឋ​ Michigan សហរដ្ឋអាមេរិក​​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ហួស​ចិត្ត​​ជា​ខ្លាំង​ពេល​បាន​​ឃើញ​វីដេអូ​ថត​​​សកម្មភាព​ចាក់​សាំង​​ឡាន។

 Fire

 
សកម្មភាព​ហួស​ចិត្ត​ដោយ​សារ​​តែ​បុរស​នោះ​​ខ្លាច​ពីងពាង​​ពេក​ យក​ដែក​កេះ​​ទៅ​អុជ​ក្បែរ​កន្លែង​​ចាក់​​​សាំង បណ្ដាល​ឲ្យ​ឆាប​ឆេះ​អណ្ដាត​​ឡើង​សន្ធោសន្ធៅ។
 
តាម​​ប្រភព​ព័ត៌មាន​របស់​ Fox News បុរស​​ដែល​​គេ​ពុំ​ស្គាល់​អត្តសញ្ញាណ​ខាង​លើ​បាន​ប្រាប់​ប៉ូលិស​ថា​គឺ​គាត់​​បាន​​ឃើញ​​សត្វ​ពីង​ពាង​ទំ​​លើ​ធុង​សាំង​ឡាន​របស់​ខ្លួន។ ដោយ​ខ្លាច​​សត្វ​​នោះ​ គាត់​ក៏​ទាញ​យក​ដែក​កេះ​ទៅ​អុជ​ដែល​បណ្ដាល​ឲ្យ​​ភ្លើង​ឆាប​​​សាំង​ឆេះ​ឡើង​តែ​ម្ដង​ទៅ។ ​​

​​តាម​សារព័ត៌មាន​ដដែល​ មុន​ពេល​ក្រុម​​អ្នក​ជួយ​សង្គ្រោះ​មក​ដល់​ បុរស​ខាង​លើ​ក៏​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​ពន្លត់​​ភ្លើង​អស់ ​​​និង​ពុំ​មាន​រង​របួស​​អ្វី​​​​ ឬ​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​នោះ​ទេ៕​​​